+855 16 757 168     samnob@keiladaily.com
KD Logo

Dortmund ឡើងឈរពីលើ Bayern វិញនៅ Bundesliga

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 959

ខ្សែប្រយុទ្ធអេស្ប៉ាញ Paco Alcacer រកបាន២គ្រាប់នៅចុងម៉ោងនៃការប្រកួតដើម្បីផ្ដល់ជ័យជម្នះ២-០ដល់ Borussia Dortmund លើក្រុមភ្ញៀវ Wolfsburg និងឡើងឈរកំពូលតារាង Bundesliga ជាថ្មី ដោយលើសគូប្រជែង Bayern Munich ចំនួន២ពិន្ទុ។

Alcacer រកបានគ្រាប់បាល់ក្នុងនាទី៩០ដោយស៊ុតហ្វ្រ៊ីឃីកពីគែមប្រអប់ដើម្បីបំបែកពងមាន់ក្រុម Wolfsburg។ រួចហើយនៅនាទី៩០+៤ អតីតសមាជិក Valencia និង Barcelona ដដែល ថែមមួយគ្រាប់ទៀត ដើម្បីបង្កើនពិន្ទុ Dortmund ដល់៦៣ពិន្ទុពី២៧ប្រកួត ខណៈ Bayern Munich បានស្មើ១-១នៅផ្ទះ Freiburg។

RB Leipzig ដែលបានលត់ Hertha Berlin ៥-០ ឈរលេខរៀងទី៣មាន៥២ពិន្ទុ ខណៈ Frankfurt ឈរលេខរៀងទី៤មាន៤៩ពិន្ទុ៕


ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖