+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Salah គ្មានបារម្ភអ្វីឡើយទោះខានស៊ុតចូលអស់៨ប្រកួតក៏ដោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 846

អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាខ្សែប្រយុទ្ធ Mohamed Salah មិនបារម្ភអ្វីឡើយចំពោះភាពរាំងស្ងួតគ្រាប់បាល់របស់គេក្នុង៨ប្រកួតចុងក្រោយនេះ។

តារាឆ្នើមអេហ្ស៊ីបដែលរកបាន៤៤គ្រាប់រដូវកាលមុន ក្នុងរដូវកាលនេះទើបរកបាន២០គ្រាប់ តែខានស៊ុតចូលតាំងពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៩មកម្ល៉េះ។

Salah បានដើរតួនាទីសំខាន់ក្នុងការជួយ Liverpool ឈ្នះ Tottenham ចុងម៉ោងនៃការប្រកួត Premier League ថ្ងៃអាទិត្យមុន។

លោក Klopp និយាយថា៖ “វាជាគ្រាប់ចូលទីខ្លួនឯង ប៉ុន្តែក៏ដោយសារការតែតរបស់ Mo (Salah) ដែរដែលបានបង្ខំឱ្យ Spurs ផ្លាតបាល់ចូលទីខ្លួនឯង។ វាប្រៀបដូចជាគ្រាប់របស់ Salah អីចឹង”។

លោក Klopp បន្ថែមថា៖ “ពេលគេរកបាន៤០គ្រាប់ឆ្នាំមុន តើអ្នកដោះស្រាយស្ថានភាពនេះបែបណា? អាជីពរបស់គេមិនទាន់ចប់ឯណា។ វាប្រៀបដូចថាគេអាចរកបាន២០គ្រាប់ឆ្នាំនេះ អីចឹងសរុបទៅ២ឆ្នាំចុងក្រោយគេរកបាន៦០គ្រាប់។ Wow! មិនអន់ទេ”។

“បើអ្នកមានតែអ្នករកគ្រាប់បាល់ម្នាក់ ប្រហែលអ្នកពឹងលើមនុស្សតែម្នាក់ពេកហើយ។ ឆ្នាំនេះពួកយើងមិនពឹងតែលើគ្រាប់បាល់របស់ Mo ទេ តែគេនៅតែធ្វើបានល្អណាស់។ គេបង្កើតភាពគំរាមកំហែង។ គេជួយយើងបានច្រើនណាស់។ គេរ៉ាប់រងគ្រប់ស្ថានការណ៍បានល្អណាស់”។

សូមរំឭកថា គ្រាប់បាល់ចុងក្រោយដែល Salah រកបានសម្រាប់ក្រុមហង្សក្រហមគឺក្នុងជ័យជម្នះ៣-០លើ Bournemouth។

សូមជម្រាបថា នៅថ្ងៃសុក្រទី៥ខែមេសា Liverpool នឹងធ្វើដំណើរទៅប្រកួតនៅផ្ទះ Southampton៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖