ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich បានផ្តួល Borussia Dortmund ៥ទល់នឹង០ ដើម្បីវិលត្រឡប់ទៅកំពូលតារាង Bundesliga ខណៈការប្រកួតនៅសល់៦លើក។
គ្រាប់បាល់របស់កីឡាករ Robert Lewandowski, Mats Hummels, Serge Gnabry និង Javi Martinez បានធ្វើឱ្យ Bayern នាំមុខ៤ទល់នឹង០ នៅតង់ទី១។
Lewandowski បន្ថែមគ្រាប់ទី៥នៅនាទី៨៩
ក្រុម Bayern កំពុងតែស្វែងរកពានរង្វាន់ Bundesliga ជាលើកទី៧ជាប់ៗគ្នា ហើយបច្ចុប្បន្នមាន៦៤ពិន្ទុពីលើ Dortmund មួយពិន្ទុ៕
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖