កាតក្រហមរបស់ Diego Costa ពីការប្រកួត La Liga ទល់នឹង Barcelona សប្ដាហ៍មុន អាចផ្ដល់វិបាកកាន់តែធ្ងន់សម្រាប់ខ្សែប្រយុទ្ធរូបនេះនិងក្រុម Atletico Madrid។
មានសេចក្ដីរាយការណ៍ថា Costa នឹងរងបម្រាមដល់ទៅ៨ប្រកួតចំពោះហេតុការណ៍ដែលគេបានបង្កលើអាជ្ញាកណ្ដាល Jesus Gil Manzano ដែលបានពិន័យកាតក្រហមលើរូបគេ។
យោងតាមការផ្សាយលើកម្មវិធី El Partidazo លើវិទ្យុអេស្ប៉ាញដ៏ល្បី Cadena Cope និង Radio Marca គណៈកម្មការប្រកួតនៃសហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ ត្រៀមដាក់ទណ្ឌកម្មលើ Costa ដោយពិន័យ៤ប្រកួតចំពោះការជេរអាជ្ញាកណ្ដាល និង៤ប្រកួតទៀតចំពោះការចាប់អាជ្ញាកណ្ដាល ដូច្នេះសរុបទៅគឺ៨ប្រកួត។
សម្រាប់រដូវកាល២០១៨-១៩នេះ ក្របខ័ណ្ឌ La Liga នៅសល់តែ៧ប្រកួតទៀតប៉ុណ្ណោះ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖