ក្រុមកំពូលតារាង Bundesliga : Bayern Munich ស្មើ១-១នៅទឹកដី Nuremberg បន្សល់ជាក្ដីសង្ឃឹមបន្តទៀតដល់ Borussia Dortmund ក្នុងដំណើរប្រជែងជើងឯក។
ម្ចាស់ផ្ទះ Nuremberg ដែលកំពុងត្រដាបត្រដួសនៅតំបន់គ្រោះថ្នាក់ បាននាំមុខមុនក្នុងនាទី៤៨ដោយកីឡាករ Costa Pereira។ Serge Gnarbry តាមស្មើឱ្យ Bayern ក្នុងនាទី៧៥។
មែនទែនទៅ Bayern អាចកាន់តែផ្ដល់ស្នាមញញឹមដល់ Dortmund កាន់តែច្រើន បើ Nuremberg ស៊ុតបាល់ពិន័យ១១ម៉ែត្រចុងវគ្គទី២ចូល។ តែ Tim Leibold ស៊ុតបុកបង្គោលទី។
Bayern ពេលនេះនាំមុខត្រឹម២ពិន្ទុលើ Dortmund ដែលបានចាញ់ Schalke ២-៤ ខណៈការប្រកួតនៅសល់៣ប្រកួតទៀត៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖