+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយចាញ់ Ajax ០-១ ក្នុងដី គ្រូ Spurs ថាមិនទាន់អស់ឱកាសទេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1160

លោក Mauricio Pochettino អ្នកចាត់ការ Tottenham Hotspur អះអាងថា ក្រុមលោកនៅតែមានឱកាស ទោះ​បីបានចាញ់ Ajax Amsterdam ០ទល់នឹង១ ជំនួបជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League នៅថ្ងៃអង្គារ ទី៣០ ខែមេសា។ 


គ្រូបង្គោលជនជាតិអាហ្សង់ទីនពន្យល់ ៖"វាជាការប្រកួតដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានៅវគ្គទី២។ យើងបានដាក់គំនាបលើពួកគេ។ វាត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ។ យើងជឿជាក់ថា យើងអាចធ្វើបាននៅជើងទី២។ 

យ៉ាងណាក៏ដោយ ឱកាសហាក់មិននៅជាមួយ Spurs ទេ។ ជាក់ស្ដែងមានតែមួយក្រុមប៉ុណ្ណោះក្នុងចំណោម១៧នៅវគ្គ៤ក្រុម ដែលចាញ់ទី១ តែអាចវាយបកបានវិញឡើងហើយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

គួរដឹងដែរថា គ្រាប់បាល់​របស់ Ajax ធ្វើបានដោយ Donny van de Beek៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖