+855 16 757 168     samnob@keiladaily.com
KD Logo

Bayern ប្រកាសជាផ្លូវការ​ពីការ​ចាកចេញ​របស់ Ribery ​និង​រឿង​ពិសេស​មួយ​ដែល​ពួក​គេ​នឹង​ធ្វើ​សម្រាប់ Ribery ក្នុង​​ឆ្នាំ​២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1009

ក្លិប Bayern Munich បានបញ្ជាក់នៅថ្ងៃអាទិត្យទី៥ខែឧសភាថាខ្សែបម្រើស្លាបបារាំងចាស់វស្សា Franck Ribery នឹងចាកចេញពីក្លិបនៅដំណាច់រដូវកាល២០១៨-១៩នេះ។

កីឡាករវ័យ៣៦ឆ្នាំខាងលើ បានចូលលេងជាង៤០០ប្រកួតសម្រាប់ Bayern និងបានឈ្នះពានរង្វាន់សំខាន់ៗចំនួន២១ពាន ចាប់តាំងពីផ្លាស់ពី Marseille មកចូលក្លិបយក្សអាល្លឺម៉ង់ក្នុងឆ្នាំ២០០៧មក។

ពានរង្វាន់ដែលគេបានឈ្នះជាមួយ Bayern រួមមាន Bundesliga ៨ដង, Champions League, UEFA Super Cup និង FIFA Club World Cup ជាដើម។

Bayern បញ្ជាក់ថាពួកគេនឹងរៀបចំការប្រកួតកិត្តិយសមួយសម្រាប់ថ្លែងអំណរគុណ Ribery ក្នុងឆ្នាំ២០២០៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖