+855 16 757 168     samnob@keiladaily.com
KD Logo

ក្រោយវាយ​បក​ទម្លាក់ Ajax យប់មិញ Eriksen ថា គួរសង់រូបសំណាក Moura ឲ្យក្មេងជំនាន់ក្រោយបានស្គាល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1383

Lucas Moura សមទទួល​បាន​រូបសំណាកមួយ ក្រោយគេរកបាន៣គ្រាប់ឲ្យ Tottenham Hotspur វាយ​បក​ Ajax Amsterdam ដោយលទ្ធផល២ទល់នឹង៣ ឡើងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League។ នេះបើតាមយល់ឃើញពីមិត្តរួមក្រុម Christian Eriksen។


Ajax បាន​នាំមុខពីរទល់នឹង២ក្នុងការប្រកួតជើងទី២ ប៉ុន្តែ Moura បំប៉ោងសំណាញ់៣គ្រាប់ ហើយជាពិសេសគ្រាប់ជ័យជម្នះនៅនាទី៩៦ធ្វើឲ្យលទ្ធផលទាំងពីរជើងស្មើគ្នា៣ទល់នឹង៣។ មានន័យថា Tottenham បាន​ឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាមួយ Liverpool តាមរយៈបាល់ចំណេញក្រៅដី (ជើងទី១ Ajax ឈ្នះ០ទល់នឹង១នៅអង់គ្លេស)។


Moura បញ្ជាក់ថា នេះជាវេលាដ៏អស្ចារ្យក្នុងអាជីពរបស់គេ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖