+855 16 757 168     samnob@keiladaily.com
KD Logo

Van Der Sar បង្ហើបពីទិសដៅដែលប្រធានក្រុម Ajax នឹងផ្លាស់ទៅចូលរួមនៅរដូវក្ដៅនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 2848

ប្រធានក្រុម Ajax ខ្សែការពារកណ្ដាលវ័យ១៩ឆ្នាំ Matthijs De Ligt ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងលេចធ្លោជាច្រើននាក់របស់ក្លិបហុល្លង់មួយនេះ ដែលជាកម្មវត្ថុនៃការជជែកវែកញែកយ៉ាងច្រើនអំពីការផ្លាស់ក្លិបនារដូវក្ដៅ។

ឥឡូវនេះទិសដៅបន្ទាប់របស់កីឡាករជម្រើសជាតិហុល្លង់វ័យក្មេងម្នាក់នេះត្រូវបានមើលឃើញកាន់តែច្បាស់ហើយ ក្រោយនាយកបច្ចេកទេសក្លិប Ajax គឺលោក Edwin Van Der Sar បានបង្ហើបតម្រុយ។

ក្រោយការប្រកួតដែល Ajax ធ្លាក់ដោយសារ Tottenham វាយបកក្នុងជើងទី២វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League យប់ថ្ងៃពុធទី៨ខែឧសភាឆ្នាំ២០១៩ លោក Van Der Sar ដែលជាវីរបុរសក្លិបបិសាចក្រហម Manchester United បាននិយាយថា៖ “ខ្ញុំគិតថាទាំងនេះជាការប្រកួតចុងក្រោយរបស់ De Ligt សម្រាប់ Ajax ប៉ុន្តែខ្ញុំសង្ឃឹមថាគេនឹងចេញជាមួយមោទនភាព។ គេនៅទីនេះតាំងពីកុមារភាព ហើយគេនឹងចេញទៅក្លិបធំមួយ”។

ជាចុងក្រោយ អតីតកំពូលអ្នកចាំទីខាងលើ សង្កត់ធ្ងន់ថា៖ “ខ្ញុំគិតថាគេនឹងទៅអង់គ្លេស ឬ អេស្ប៉ាញ”។

សូមបញ្ជាក់ថា Barcelona ត្រូវបានភ្ជាប់យ៉ាងខ្លាំងជាមួយ De Ligt តែជោគជ័យរបស់ Van Der Sar នៅអង់គ្លេស អាចជំរុញទឹកចិត្តយុវជនរូបនេះឱ្យផ្លាស់ទៅ Premier League ដែរ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ FSA

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖