+855 16 757 168     samnob@keiladaily.com
KD Logo

Dortmund បន្តក្ដីសង្ឃឹមប្រជែងជើងឯក Bundesliga ដល់សប្ដាហ៍ចុងក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 653

Borussia Dortmund បានរក្សាក្ដីសង្ឃឹមប្រជែងជើងឯក Bundesliga ដល់សប្ដាហ៍ចុងក្រោយ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ស្វិតស្វាញ៣-២លើ Fortuna Duesseldorf ក្នុងសប្ដាហ៍ទី៣៣ ស្របពេលក្រុមកំពូលតារាង Bayern Munich ស្មើនៅទឹកដី RB Leipzig។

គ្រាប់បាល់របស់ Dortmund បានមកពីការស៊ុតរបស់ Christian Pulisic ក្នុងនាទី៤១, Thomas Delaney ក្នុងនាទី៥៣ និង Mario Goetze ក្នុងនាទី៩០+២។

ក្នុងការប្រកួតនេះ អ្នកចាំទី Marwin Hitz របស់ក្រុមម្ចាស់ផ្ទះ បានបង្កើតកំហុសឱ្យក្រុមភ្ញៀវតាមស្មើគ្រាប់បើកឆាកក្នុងនាទី៤៧ តែបន្ទាប់មក Dortmund គ្រប់គ្រងស្ថានការណ៍បានវិញ។ មែនទែនទៅ អ្នកចាំទីរបស់ Dortmund ក៏បានធ្វើឱ្យកីឡាកររបស់ Duesseldorf ដួលក្នុងប្រអប់ក្នុងវគ្គទី២ផងដែរ តែខ្សែប្រយុទ្ធរបស់ក្រុមភ្ញៀវស៊ុតបាញ់ចាប។

Dortmund ពេលនេះមាន៧៣ពិន្ទុ ខណៈ Bayern មាន៧៥ពិន្ទុ។ នៅសប្ដាហ៍ចុងក្រោយ នាថ្ងៃសៅរ៍ទី១៨ខែឧសភា Dortmund នឹងធ្វើដំណើរទៅប្រកួតនៅផ្ទះ Borussia Monchengladbach ស្របពេល Bayern នឹងទទួល Eintracht Frankfurt៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖