+855 16 757 168     samnob@keiladaily.com
KD Logo

Bayern ជួប Frankfurt នៅថ្ងៃបិទរដូវកាល ខណៈកំពុងនាំមុខ២ពិន្ទុលើ Dortmund

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 843

ក្រុមកំពូលតារាង Bayern Munich បានខកខានឱកាសលើកពាន Bundesliga ដោយស្វ័យប្រវត្តិមុនចប់រដូវកាល បន្ទាប់ពីបានត្រឹមស្មើ០-០នៅទឹកដីក្រុម RB Leipzig កាលពីចុងសប្ដាហ៍កន្លងទៅ។

ឆ្លងកាត់៣៣ប្រកួត Bayern មាន៧៥ពិន្ទូ ស្របពេល Dortmund មាន៧៣ពិន្ទុ បន្ទាប់ពីក្រុមខាងក្រោយនេះបានឈ្នះ៣-២លើ Duesseldorf។

នៅថ្ងៃបញ្ចប់រដូវកាលនាថ្ងៃសៅរ៍ទី១៨ខែឧសភា Bayern នឹងស្វាគមន៍ក្រុមប្រជែងកៅអី Champions League គឺ Eintracht Frankfurt ខណៈ Dortmund ទៅសួរសុខទុក្ខ Monchengladbach។
ដោយឡែក RB Leipzig មាន៦៦ពិន្ទុ ឈរលេខរៀងទី៣ និងធានាបានកៅអី Champions League រដូវកាលក្រោយរួចទៅហើយ។

Hannover 96 និង Nuremberg ត្រូវបានកាត់ទម្លាក់ទៅលីគទី២ ខណៈ Stuttgart ដែលឈរលេខរៀងទី១៦ក្នុងចំណោម១៨ក្រុម នៅសល់ឱកាសរក្សាខ្លួនក្នុងលីគកំពូលអាល្លឺម៉ង់ ដោយពួកគេនឹងត្រូវប្រកួត play-off ជាមួយក្រុមលេខ៣មកពីលីគទី២៕


ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖