+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើ Daniel De Rossi ប្រកាសចាកចេញពី Roma ក្រោយរួមរស់១៨ឆ្នាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 331

ខ្សែបម្រើអ៊ីតាលីដ៏ល្បីល្បាញ Daniele De Rossi នឹងបញ្ចប់ចំណងរយៈពេល១៩ឆ្នាំនៅដំណាច់រដូវកាល២០១៨-១៩នេះជាមួយក្លិប AS Roma ដែលគេបានលើកពាន Coppa Italia ២ដងជាមួយ។

ក្លិប AS Roma បានប្រកាសនៅថ្ងៃអង្គារទី១៤ខែឧសភាឆ្នាំ២០១៩ថាការប្រកួត ក្នុងផ្ទះរបស់ខ្លួនទល់នឹង Parma នៅថ្ងៃទី២៦ខែឧសភាជាការប្រកួតចុងក្រោយរបស់ De Rossi សម្រាប់ក្លិបដែលគេបានចូលរួមក្នុងឆ្នាំ២០០០ក្នុងថ្នាលយុវជន។

តាំងពីឡើងចូលក្រុមធំក្នុងឆ្នាំ២០០១មក De Rossi បានចូលលេង៦១៥លើកសម្រាប់ Roma និងរកបាន៦៣គ្រាប់។

ប្រធានក្លិប Roma លោក James Pallotta និយាយថាគ្រប់គ្នានឹងស្រក់ទឹកភ្នែកនៅពេល De Rossi ពាក់អាវ Roma លើទីលានជាលើកចុងក្រោយ ប៉ុន្តែលោកគោរពចំណងរបស់គេក្នុងការបន្តអាជីពដល់វ័យដ៏ច្រើនបែបនេះ ទោះបីគេនឹងឈានចូលដល់វ័យ៣៦ឆ្នាំនៅខែកក្កដាខាងមុខហើយក្ដី។

កីឡាករដែលលេងឱ្យជម្រើសជាតិអ៊ីតាលីបាន១១៧ប្រកួតរវាងឆ្នាំ២០០៤ដល់២០១៧ និងបានលើកពាន FIFA World Cup 2006 និយាយថាគេចង់មានដំណើរផ្សងព្រេងថ្មីមួយទៀតក្នុងពេលចុងក្រោយនៃអាជីព៕

ប្រែ​សម្រួល​៖ រាជសម្ភារ
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖