កីឡាកររបស់ Bayern Munich បានជប់លៀងមួយទំហឹងកាលពីថ្ងៃសៅរ៍ទី១៨ខែឧសភា ដើម្បីអបអរការគ្រងជើងឯក Bundesliga ជាលើកទី៧ជាប់ៗគ្នា បន្ទាប់ពីលត់ Eintrach Frankfurt ៥-១ នៅថ្ងៃបញ្ចប់រដូវកាល២០១៨-១៩ ដើម្បីនៅលើក្រុមលេខ២ Dortmund ចំនួន២ពិន្ទុ។
នេះជាការឈ្នះជើងឯកលីគកំពូលអាល្លឺម៉ង់សរុបលើកទី២៩ក្នុងប្រវត្តិសាស្ត្រ Bayern Munich។ Bayern ក្រោមការដឹកនាំរបស់លោក Niko Kovac រដូវកាលនេះនៅសល់ពានមួយទៀតក្នុងដៃ គឺពាន German Cup ដែលពួកគេត្រូវតតាំងជាមួយ RB Leipzig ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍ទី២៥ខែឧសភា។
គួរជម្រាបផងដែរថា តារាជើងចាស់ Franck Ribery និង Arjen Robben បានស៊ុតចូលម្នាក់១គ្រាប់យ៉ាងរំភើបក្នុងការចូលលេងលើកចុងក្រោយរបស់ពួកគេសម្រាប់ Bayern។ Ribery ក៏បានក្លាយជាកីឡាករទី១ដែលលើកពាន Bundesliga បាន៩ដង។
ឯខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានឈ្នះស្បែកជើងមាស Bundesliga ជាលើកទី៤ ក្រោយរកបាន២២គ្រាប់ក្នុងរដូវកាល២០១៨-១៩៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖