+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកគាំទ្រជិត១សែននាក់អបអរការឈ្នះជើងឯកលីគកំពូលហុល្លង់លើកទី៣៤របស់ Ajax

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 599

អ្នកគាំទ្រប្រមាណជិត១សែននាក់បានផ្ដុំគ្នាកកកុញក្នុងឧទ្យានក្នុងទីក្រុង Amsterdam ដើម្បីអបអររដូវកាលដ៏គួរឱ្យកត់សម្គាល់របស់ Ajax ដែលបានឡើងដល់វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League និងឈ្នះពាន២ក្នុងស្រុក ទាំងលីគនិងខាប់ក្នុងរដូវកាល២០១៨-១៩។

ក្រុមអ្នកគាំទ្របាននាំគ្នាច្រៀង រាំ និង ហ៊ោ យ៉ាងសប្បាយរីករាយ និងដុតកាំជ្រួចផងដែរ នៅពេលវីរបុរសរបស់ពួកគេលើកពាននៅលើឆាក។

Ajax បានឈ្នះជើងឯក Eredivisie ជាលើកដំបូងក្នុងពេល៥ឆ្នាំចុងក្រោយនិងសរុបជាលើកទី៣៤ ដែលជាចំនួនឯតទគ្គកម្មសម្រាប់ក្លិបរបស់ហុល្លង់ ក្រោយផ្ដួល De Graafschap ៤-១ កាលពីពាក់កណ្ដាលសប្ដាហ៍មុន។ ពួកគេក៏បានលត់ Willem II ៤-០ ដើម្បីលើកពាន KNVB Beker Cup ផងដែរ៕


ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖