ទូរទស្សន៍ Sky Germany បានរាយការណ៍ថាខ្សែប្រយុទ្ធជម្រើសជាតិស៊ែបវ័យ២១ឆ្នាំ Luka Jovic របស់ Eintracht Frankfurt បានចុះកិច្ចសន្យាផ្ទេរទៅ Real Madrid ក្នុងតម្លៃ៦០លានអឺរ៉ូ (៦៧លានដុល្លារអាមេរិក)។
កាសែតអេស្ប៉ាញ AS ចុះផ្សាយថា Real Madrid នឹងប្រកាសពីការទិញ Jovic នៅសប្ដាហ៍នេះ បន្ទាប់ពីក្របខ័ណ្ឌ Bundesliga បានចប់ជាស្ថាពរ។
ក្នុងសន្និសីទសារព័ត៌មានចុងសប្ដាហ៍មុនមុនការប្រកួតទល់នឹង Bayern Munich គ្រូបង្វឹក Frankfurt លោក Adi Huetter មិនបញ្ជាក់អ្វីឡើយ តែបាននិយាយថាប្រសិន Jovic ចូលរួម Real Madrid មែន លោកពិតជាមានមោទនភាពយ៉ាងខ្លាំងដែលកីឡាករដែលលោកបង្វឹកបានចូលរួមក្លិបធំបំផុតមួយរបស់ពិភពលោក៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Reuters
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖