+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករជើងចាស់ពីររូបរបស់ណាហ្គាកំពុងប្រឈមអវត្តមានដោយសាររបួស 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 384

អវត្តមានពីសំណាក់ខ្សែការពារ ឡេង មករា និង ខ្សែប្រយុទ្ធ សួង វីរៈ ដោយសារបញ្ហារបួសនឹងធ្វើឲ្យណាហ្គាវើលដ៍ ជួបការលំបាកខ្លាំង ព្រោះអ្នកទាំងពីរជាកីឡាករជើងចាស់ពេញប្រៀបដោយបទពិសោធ ខណៈបច្ចុប្បន្នក្រុមសម្បូរដោយយុវជន។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក មាស ចាន់ណា ដែលជាគ្រូបង្គោល។


គ្រូបង្វឹកក្រុមជើងឯកលីគកំពូលសង្កត់ធ្ងន់ថា កីឡាករជើងចាស់ក្នុងក្រុមបច្ចុប្បន្នមានតែ៩នាក់ប៉ុណ្ណោះ ហើយក្រៅពីនោះជាយុវជន។ ដូច្នេះលោកគិតថា អាចធ្វើឲ្យប៉ះពាល់ដល់ការប្រកួតនៅក្របខណ្ឌកំពូល Cambodian League និងជាពិសេសពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាពេលខាងមុខ ព្រោះអ្នកទាំងពីរខាងលើទំនងអវត្តមានរយៈពេលវែង។

ដោយឡែក លោក មាស ចាន់ណា រំពឹងថា កីឡាករវ័យក្មេងរបស់លោកមួយចំនួនអាចបំពេញចន្លោះខ្វះខាតជំនួសរៀមច្បង ស្របពេលនៅរដូវកាល២០១៩នេះលោកក៏ព្យាយាមផ្ដល់ឱកាសដល់យុវជនបានបញ្ចេញសមត្ថភាពច្រើនជាងមុនផងដែរ។


គួរដឹងដែរថា ណាហ្គាវើលដ៍ បានឡើងទៅក្ដោបក្ដាប់កំពូលតារាងពិន្ទុសរុប គិតត្រឹមសប្ដាហ៍ទី៨ ដោយឈរលើព្រះខ័នរាជស្វាយរៀងចំនួនមួយពិន្ទុ។

លោក មាស ចាន់ណា លម្អិតពីស្ថានភាពរបួស និងកង្វល់របស់ណាហ្គាវើលដ៍បែបនេះ ៖””

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖