លោក Akihiro Kato ប្រធានក្លិបបាល់ទាត់អង្គរថាយហ្គឺរបានផ្ញើសារលើកទឹកចិត្តដល់ក្រុមបាល់ទាត់ជម្រើសខេត្តសៀមរាប ដែលត្រូវប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត នៅថ្ងៃពុធ ទី២២ ខែឧសភា នេះទទួលខេត្តកោះកុង។
ម្ចាស់ក្លិបជនជាតិជប៉ុនខាងលើបានសរសេរលើទំព័រ Facebook តាំងពីប្រទេសកំណើតរបស់លោកតែម្ដង។
គួរដឹងដែរថា ចាប់ផ្ដើមពីម៉ោង៣រសៀល ក្រុមបាល់ទាត់ខេត្តសៀមរាប ត្រូវបើកទ្វារកីឡដ្ឋានខេត្តរបស់ខ្លួន ស្វាគមន៍ក្រុមភ្ញៀវតំបន់សមុទ្រខេត្តកោះកុង ដែលបានធ្វើដំណើរអស់ចម្ងាយជាង៥០០គីឡូម៉ែត្រ មកពីភូមិភាគនិរតី ខណៈម៉ោងដដែលនេះដែរ នៅឯក្រុងសួង ខេត្តត្បូងឃ្មុំ ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំទទួលភ្ញៀវខេត្តរតនគិរី៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖