ក្លិប Borussia Dortmund បានប្រកាសពីសមាជិកថ្មី២រូប គឺ Thorgan Hazard និង Julian Brandt ដោយចុះកិច្ចសន្យា៥ឆ្នាំដូចគ្នា។
ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Thorgan វ័យ២៦ឆ្នាំដែលជាប្អូនបង្កើតរបស់ Eden Hazard បានផ្លាស់មកពី Borussia Monchengladbach ក្នុងតម្លៃ៣០លានផោន ក្រោយចំណាយពេលនៅទីនោះ៥រដូវកាល។
ចំណែកខ្សែបម្រើប្រយុទ្ធជម្រើសជាតិអាល្លឺម៉ង់ Brandt វ័យ២៣ឆ្នាំ ផ្លាស់មកពី Bayer Leverkusen ក្រោយលេងនៅទីនោះ៥រដូវកាលដែរ។
ពួកគេទាំងពីរនិយាយថាវាដល់ពេលដែលពួកគេត្រូវបោះជំហានថ្មីក្នុងអាជីព ហើយថា Dortmund ជាក្រុមខ្លាំងប្រកបដោយសក្ដានុពល ដ្បិតពួកគេបញ្ចប់រដូវកាល២០១៨-១៩ក្នុងឋានៈជើងឯករង និងចាញ់ Bayern Munich តែ២ពិន្ទុប៉ុណ្ណោះ ដូច្នេះពួកគេអាចអភិវឌ្ឍខ្លាំងជាងនេះទៀតនៅរដូវកាលខាងមុខ៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖