+855 16 757 168     samnob@keiladaily.com
KD Logo

កីឡដ្ឋានវិសាខាទទួលរៀបចំវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តពានសម្ដេចតេជោ ហ៊ុន សែន ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 492

កីឡដ្ឋានក្លិបបាល់ទាត់វិសាខា ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់រៀបចំវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្ត ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០១៩។ នេះបើតាមប្រភពពី CNCC។


ការប្រកួតវគ្គពានរង្វាន់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែឧសភា រវាងក្រុមជម្រើសខេត្តសៀមរាប និងត្បូងឃ្មុំ ដណ្ដើមជើងឯក ខណៈក្រុមចាញ់នៅវគ្គ១ភាគ២ ពោលគឺកោះកុង និងរតនគិរី ក៏ត្រូវប្រជែងយកកៅអីមួយបង្គ្រប់វគ្គ១៦ក្រុមថ្នាក់ជាតិ។

ការប្រកួតវគ្គផ្ដាច់ព្រ័ត្រថ្នាក់ខេត្តឆ្នាំ២០១៨ កន្លងទៅ រៀបចំនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ដែលកាលណោះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីដណ្ដើមបានតំណែងជើងឯក៕

អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖