+855 16 757 168     samnob@keiladaily.com
KD Logo

Morata ចង់នៅលេងឱ្យ Atletico Madrid រហូតដល់ចូលនិវត្តន៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 445

ខ្សែប្រយុទ្ធ Alvaro Morata របស់ Chelsea និយាយថាគេចង់ចំណាយពេលដែលនៅសល់នៃអាជីពរបស់គេនៅជាមួយក្លិប Atletico Madrid។

កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ២៦ឆ្នាំរូបនេះបានមកចូលរួម Atletico កាលពីខែមករាឆ្នាំ២០១៩ លើកិច្ចសន្យាខ្ចីរយៈពេល១៨ខែ ហើយរកបាន៦គ្រាប់ពីការចូលលេង១៧ដងសម្រាប់ក្រុមមួយនេះក្នុងពាក់កណ្ដាលទី២នៃរដូវកាល២០១៨-១៩។

អតីតសមាជិក Real Madrid និង Juventus និយាយថា៖ «ខ្ញុំច្បាស់លាស់ក្នុងចិត្តណាស់ថាខ្ញុំចង់នៅទីនេះ (ATM)។ គំនិតនៃការចាកចេញពីទីនេះគ្មានក្នុងដួងចិត្តរបស់ខ្ញុំឡើយ។ ខ្ញុំចង់ឱ្យមានដំណោះស្រាយលឿនបំផុតតាមដែលអាចធ្វើទៅបាន។ ខ្ញុំសប្បាយចិត្តនៅទីនេះ។ ខ្ញុំចង់នៅទីនេះរហូតដល់ចប់អាជីព»។

សូមរំឭកថា Morata បានក្លាយជាកីឡាករដែល Chelsea ទិញចូលថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ពេលគេផ្លាស់ពី Real Madrid ក្នុងខែកក្កដាឆ្នាំ២០១៧ តម្លៃ៦០លានផោន ហើយបានចុះកិច្ចសន្យា៥ឆ្នាំ។ គេរកបាន២៤គ្រាប់ពីការចូលលេង៧២លើកសម្រាប់ក្រុមតោខៀវ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖