+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ Ajax ៤នាក់ជាប់ក្នុងបញ្ជី២៣នាក់របស់ហុល្លង់សម្រាប់ប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UNL

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 653

សមាជិកក្លិប Ajax Amsterdam ៤រូប រួមមានខ្សែការពារ Matthijs de Ligt, Daley Blind, ខ្សែបម្រើ Donny van de Beek និង Frenkie de Jong ដែលនឹងចូលរួម Barcelona ក្នុងរដូវក្ដៅនេះនោះ ត្រូវបានបញ្ចូលក្នុងបញ្ជី២៣នាក់ចុងក្រោយនៃជម្រើសជាតិហុល្លង់សម្រាប់ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន UEFA Nations League ក្នុងខែមិថុនាឆ្នាំ២០១៩។

បញ្ជីជ្រើសរើសដោយគ្រូបង្គោល Ronald Koeman នេះ ក៏មាន Georginio Wijnaldum, Virgil van Dijk របស់ Liverpool, Patrick van Aanholt របស់ Crystal Palace, Nathan Ake របស់ Bournemouth និង Ryan Babel របស់ Fulham ផងដែរ។

សូមបញ្ជាក់ថា ហុល្លង់ នឹងជួប អង់គ្លេស ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UNL នៅថ្ងៃទី៦ខែមិថុនា ក្នុងទីក្រុង Guimaraes ប្រទេសព័រទុយហ្គាល់ ខណៈម្ចាស់ផ្ទះ ព័រទុយហ្គាល់ ជួប ស៊្វីស មួយថ្ងៃមុន គឺនៅថ្ងៃទី៥ខែមិថុនា ក្នុងទីក្រុង Porto។

វគ្គផ្ដាច់ព្រ័ត្រ និង វគ្គដណ្ដើមចំណាត់ថ្នាក់លេខ៣នឹងធ្វើនៅថ្ងៃទី៩ខែមិថុនា។ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់៦.៧លានផោន ស្របពេលក្រុមលេខ៤ទទួលបាន៤លានផោន៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖