+855 16 757 168     samnob@keiladaily.com
KD Logo

Djokovic និង Nadal ឡើងជុំទី២​ Grand Slam លើ​ទីលាន​ដីក្រហម​ French Open

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 70

កំពូលកីឡាករវាយកូនបាល់ Novak Djokovic និង Rafael Nadal ធានាបានកៅអីនៅជុំទី២នៃព្រឹត្តិការណ៍ French Open រៀងៗខ្លួន បន្ទាប់ពីទទួលជ័យជម្នះយ៉ាងរលូនដូចគ្នា។

កីឡាករលំដាប់ទី១ពិភពលោក Djokovic បានផ្ដួលកីឡាករប៉ូឡូញ Hubert Hurkacz ក្នុងពិន្ទុ ៦-៤, ៦-២ និង ៦-២។

ចំណែកអ្នកការពារជើងឯកនិងជាកីឡាករលំដាប់ទី២ក្នុងព្រឹត្តិការណ៍ គឺអធិរាជលើទីលានដីក្រហម Nadal វិញ បានផ្ដួលកីឡាករអាល្លឺម៉ង់ Yannick Hanfmann ៦-២, ៦-១ និង ៦-៣។

ដោយឡែក អតីតជើងឯក Stan Wawrinka ក៏បានឡើងទៅជុំទី២ដែរ ក្រោយទម្លាក់កីឡាករស្លូវ៉ាគី Josef Kovalik ៦-១, ៦-៧, ៦-២ និង ៦-៣៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖