+855 16 757 168     samnob@keiladaily.com
KD Logo

អាហ្សង់ទីនរួចរាល់សម្រាប់ការប្រកួតមិត្តភាពទល់នីការ៉ាហ្គាត្រៀម Copa America ២០១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 157

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានហ្វឹកហាត់ក្នុងរដ្ឋធានី Buenos Aires ថ្ងៃព្រហស្បតិ៍ទី៣០ខែឧសភាសម្រាប់ត្រៀមប្រកួតមិត្តភាពជាមួយនីការ៉ាហ្គានៅថ្ងៃទី៧ខែមិថុនា មុនព្រឹត្តិការណ៍ Copa America 2019 ចូលមកដល់នៅថ្ងៃទី១៤ខែមិថុនា។

ថ្មីៗនេះ អាហ្សង់ទីនបានប្រកាសពីសមាសភាពកីឡាករជម្រើសជាតិ២៣នាក់ចុងក្រោយសម្រាប់ចូលរួមប្រកួតប្រជែងក្នុងពានទ្វីបអាមេរិកខាងត្បូងឆ្នាំនេះ មានដូចជា ៖

អ្នកចាំទី Franco Armani មកពី River Plate, Agustin Marchesin មកពី Club America, Esteban Andrada មកពី Boca Juniors

ខ្សែការពារ Juan Foyth មកពី Spurs, Nicolas Tagliafico មកពី Ajax, Milton Casco មកពី River Plate, German Pezzella មកពី Fiorentina, Ramiro Funes Mori មកពី Villarreal, Nicolas Otamendi មកពី Manchester City, Renzo Saravia មកពី Racing

ខ្សែបម្រើ Leandro Paredes មកពី PSG, Roberto Pereyra មកពី Watford, Marcos Acuna មកពី Sporting Lisbon, Angel Di Maria មកពី PSG, Guido Rodriguez មកពី Club America, Exequiel Palacios មកពី River Plate, Rodrigo De Paul មកពី Udinese, Giovani Lo Celso មកពី Real Betis

ខ្សែប្រយុទ្ធ Sergio Aguero មកពី Manchester City, Lionel Messi មកពី Barcelona, Matias Suarez មកពី River Plate, Paulo Dybala មកពី Juventus និង Lautaro Martinez មកពី Inter Milan។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Copa America 2019 នឹងធ្វើឡើងក្នុងប្រទេសប្រេស៊ីលពីថ្ងៃទី១៤ខែមិថុនាដល់ថ្ងៃទី៧ខែកក្កដា ដោយមាន១០ក្រុមជម្រើសជាតិមកពីឡាទីន និង២ក្រុមទៀតមកពីអាស៊ី គឺកាតារ និង ជប៉ុន ដែលត្រូវបានអញ្ជើញឱ្យចូលរួម។

អាហ្សង់ទីន ដែលបង្វឹកដោយលោក Lionel Scaloni ស្ថិតក្នុងពូល B ជាមួយ កូឡុំប៊ី, ប៉ារ៉ាហ្គាយ និង កាតារ៕


ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖