ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ នឹងចាប់ផ្ដើមដំណើរការនៅថ្ងៃពុធ ទី១៩ ខែមិថុនា ដោយលេងពីរជើង។
ក្នុងការប្រកួតកម្រិតជាតិនេះ មាន១៦ក្រុម ដោយ១៣ក្រុមមកពីលីគកំពូល និង៣ក្រុមទៀតឡើងពីថ្នាក់ខេត្ត មានត្បូងឃ្មុំ, សៀមរាប និងរតនគិរី។
សម្រាប់យុវជនបាទិ មិនចូលរួមឡើយ ព្រោះមិនអាចប្រកួតពាក់កណ្ដាលសប្ដាហ៍បាន ដោយសារកីឡាករជាប់រវល់សិក្សា។
ដោយឡែក ការចាប់គូវគ្គ១៦ក្រុមនឹងធ្វើឡើងនៅថ្ងៃសុក្រ ទី៣១ ខែឧសភា នេះវេលាម៉ោង៤ល្ងាច៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖