+855 16 757 168     samnob@keiladaily.com
KD Logo

យុវជនណាហ្គា៣នាក់ និង​ឃឹម បូរី មានបេសកកម្មពិសេសមួយរយៈពេល២សប្ដាហ៍នៅ Bangkok Glass

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 533


កីឡាករវ័យក្មេង៣រូប គឺ តាំងម៉េង តិចឆាយ របស់​ណាហ្គាវើលដ៍ ហើយនឹង យ៉ន គឹមឡេង និងម៉ូត វិច្ឆិកា ដែលក្លិបនេះរើសពី​យុវជនខេត្តកំពង់ស្ពឺ ត្រូវចេញដំណើរទៅកាន់ក្លិប Bangkok Glass ដែលបច្ចុប្បន្នហៅថា BG Pathum Thani រយៈពេលពីរសប្ដាហ៍ ដើម្បីហ្វឹកហាត់បន្ថែមបទពិសោធ។


ជាមួយគ្នា កីឡាករជើងចាស់ ឃឹម បូរី ក៏ត្រូវរួមដំណើរផងដែរដើម្បីរៀនសូត្រពីការងារបង្វឹក និងដឹកនាំក្រុម។ នេះបើតាមការបញ្ជាក់ពី CNCC។

អ្នកទាំង៤នឹងចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅព្រឹកថ្ងៃចន្ទ ទី០៣ ខែមិថុនា៕



អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖