+855 16 757 168     samnob@keiladaily.com
KD Logo

ព្រះខ័នរាជស្វាយរៀង​ឡើង​កំពូល​ឡើងវិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 785

តារាងចំណាត់ថ្នាក់ក្របខណ្ឌកំពូល​កម្ពុជា Cambodian League 2019 បានប្រែប្រួលម្ដងទៀតហើយ ដោយព្រះខ័នរាជស្វាយរៀង វិលគ្រងតំណែងលេខ១ជាថ្មី ក្រោយឈ្នះ​វិសាខា ៥ទល់នឹង៣ នៅថ្ងៃអាទិត្យ ទី​០២ ខែមិថុនា។


ការឡើងទៅកាន់តំណែងកំពូល​នេះ ក៏ដោយសារតែណាហ្គាវើលដ៍ ដែលឈរលេខ១មុនប្រកួតសប្ដាហ៍ទី១០ បានចាញ់បឹងកេត ០ទល់នឹង២ នៅថ្ងៃដដែលនោះ។

ការប្រកួត១០សប្ដាហ៍កន្លងមក​ ព្រះខ័នរាជស្វាយរៀង មាន​២៦ពិន្ទុឈរលើក្រុមលេខ២ណាហ្គាចំនួនពីរពិន្ទុ។

ដោយឡែកនៅសប្ដាហ៍នេះពុំមានការប្រកួតទេ ដោយសារដល់វគ្គជម្រុះ FIFA World Cup 2022 ជុំទីមួយ។ ការប្រកួតនឹងវិលមកវិញនៅថ្ងៃសៅរ៍ ទី១៥ និងអាទិត្យ ទី១៦​ មិថុនា៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖