+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាំទីត្បូងឃ្មុំ ៖ ខ្ញុំមិនដែលគិតដល់ពានរង្វាន់អ្នកចាំទីល្អទេ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 318

ដោយមើលឃើញពីសមត្ថភាពអ្នកចាំទីក្រុមផ្សេងទៀតក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត២០១៩ កន្លងមកក៏ល្អដែរនោះ ធ្វើឲ្យសំអាត សារី របស់ក្រុមជើងឯកត្បូងឃ្មុំ មានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឈ្មោះទទួលពានអ្នកចាំទីល្អ។


អ្នកចាំទីវ័យក្មេងខាងលើអះអាងថា មិនដែលគិតពីការឈ្នះពានអ្នកចាំទីល្អនេះទេ ព្រោះផ្ដោតសំខាន់លើការជួយត្បូងឃ្មុំដណ្ដើមជើងឯកថ្នាក់ខេត្ត។ តែយ៉ាងណា ការប្រឹងប្រែងហ្វឹកហាត់អស់ពីសមត្ថភាព ទំនងជាដើមចមត្រួសត្រាយឲ្យគេឈ្នះពានឯកត្តជននេះបន្ថែមទៀត។

ឆ្លើយតបទៅនឹងសំណួរថាតើអាចនឹងគិតដល់ការជាប់ជម្រើសជាតិឬទេនាពេលអនាគត សារី អះអាងថា សមត្ថភាពរបស់គេទំនងមិនអាចឈានក្ដោបឱកាសដ៏ពិសេសនេះទេ ហើយក៏ហួសពីក្ដីស្រមៃរបស់គេដែរ។

នេះជាលើកទី៣ហើយដែលសំអាត សារី ចូលរួមលេងឲ្យក្រុមបាល់ទាត់ជម្រើសខេត្តត្បូងឃ្មុំក្នុងពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានឈ្នះជើងឯកនៅឆ្នាំ២០១៩នេះ ហើយឆ្ពោះទៅប៉ះក្លិបព្រះខ័នរាជស្វាយរៀង ក្នុងការប្រកួតថ្នាក់ជាតិ វគ្គ១៦ក្រុម៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖