+855 16 757 168     samnob@keiladaily.com
KD Logo

Rooney ៖ ទោះទិញ Messi, Ronaldo, Bale ឬ Ramos ក៏ជួយ Man UTD មិន​បានដែរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 805

ទោះ​ទិញ​ Lionel Messi, Cristinao Ronaldo, Gareth Bale និង Sergio Ramos មក​ ក៏មិនអាចដោះស្រាយបញ្ហានៅ Manchester United បានដែរ។ នេះបើតាមការលើកឡើងពីអតីតប្រធានក្រុម Wayne Rooney៕

កីឡាករអង់គ្លេសដែលបច្ចុប្បន្នលេងនៅ DC United មិនគិតថា Ole Gunnar Solskjaer អាច​ដឹកនាំក្រុមឈ្នះ Premier League នៅរដូវកាលក្រោយទេ។


Rooney បញ្ជាក់ ៖"​ជាបឋម Ole ត្រូវកសាងក្រុម ហើយខ្ញុំមិនគិតថា ការទិញកីឡាករតម្លៃ១០០លានផោននឹងជួយក្មេងៗដែលមានស្រាប់នៅទីនេះទេ។ គាត់គួរតែទិញកីឡាករតម្លៃ​៣០ឬ៤០លានផោនដែលមាន​សក្ដានុពល និងកែច្នៃពួកគេឲ្យបាន៥-៦នាក់។ យើងអាចទិញកីឡាករដូច Ronaldo, Messi ឬ Bale បាន​ តែក្នុងតម្លៃ៣៥០លានផោន ហើយពួកគេលេងបានតែ២ឆ្នាំអីហ្នឹង"៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖