+855 16 757 168     samnob@keiladaily.com
KD Logo

Ozil រៀបការ​នៅ​ទួរគីដោយមានការចូលរួមពីប្រធានាធិបតី Erdogan និង​ភរិយា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 392

ប្រធានាធិបតីទួរគី Tayyip Erdogan និងភរិយា Emine Erdogan បានស្ថិតក្នុងចំណោមភ្ញៀវកិត្តិយសជាសក្ខីភាពនៅក្នុងអាពាហ៍ពិពាហ៍របស់កំពូលតារាបាល់ទាត់អាល្លឺម៉ង់និងក្លិបកាំភ្លើងធំ Arsenal: Mesut Ozil កាលពីចុងសប្ដាហ៍មុន។

Ozil វ័យ៣០ឆ្នាំបានរៀបការជាមួយគូដណ្ដឹងយូរឆ្នាំរបស់ខ្លួននិងជាអតីតបវរកញ្ញាទួរគី Amina Gulse ក្នុងពិធីសាមញ្ញមួយក្នុងទីក្រុងអ៊ីស្តង់ប៊ុល។

យោងតាមច្បាប់រដ្ឋប្បវេណីរបស់ទួរគី សាក្ស២រូបត្រូវបានតម្រូវឱ្យមានវត្តមាននៅក្នុងពិធី ហើយពួកគេមិនចាំបាច់ជាសមាជិកគ្រួសាររបស់កូនកម្លោះកូនក្រមុំភ្លាមៗនោះទេ។

នៅក្រោយពិធី ប្រធានាធិបតីទួរគី Erdogan បានលើកទឹកចិត្តឱ្យ Ozil យកកូនយ៉ាងហោច៤នាក់។

សូមរំឭកថា Ozil ធ្លាប់ត្រូវបានរិះគន់យ៉ាងខ្លាំងចំពោះការថតរូបជាមួយប្រធានាធិបតីទួរគីក្នុងឆ្នាំ២០១៨ ដែលនាំទៅដល់ការបង្ខំចិត្តលាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោមហេតុផលថាគេត្រូវបានរើសអើងជាតិសាសន៍ ខណៈគេជាប់ឈាមជ័រទួរគី។

លោក Erdogan បានរិះគន់អាល្លឺម៉ង់ដោយនិយាយថាអ្វីដែលអាល្លឺម៉ង់ធ្វើដាក់ Ozil គឺជាទង្វើរើសអើងជាតិសាសន៍និងមិនអាចទទួលយកបាន៕


ប្រែសម្រួល​៖ គជសារ
ប្រភព​&រូបថត​៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖