+855 16 757 168     samnob@keiladaily.com
KD Logo

គ្រូប៉ាគីស្ថានថាក្រុមខ្លួននៅមានឱកាសវាយបក ព្រោះនៅសល់៩០នាទីទៀត 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1225

ក្រោយចាញ់កម្ពុជា ២-០ ក្នុងជើងទី១នៃវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកឆ្នាំ២០២២ គ្រូបង្វឹកក្រុមប៉ាគីស្ថានលោក Jose Antonio ថាការប្រកួតពុំទាន់ចប់នោះទេ ក្រុមខ្លួននឹងមានពេល៩០នាទីទៀតដើម្បីវាយបកស្វែងរកគ្រាប់បាល់លើក្រុមកម្ពុជាពេលលេងនៅកាតា ហើយលោកនឹងព្យាយាមរៀបចំក្រុមអោយបានល្អសម្រាប់ជំនួបជើងទី២ ។


ប្រាប់អ្នកសារព័ត៌មានកាលពីពេលថ្មីៗកន្លងទៅ គ្រូបង្វឹក ប៉ាគីស្ថាន លោក Jose Antonio លើកឡើងពីការតាំងចិត្តក្នុងការវាយបកលើកក្រុមកម្ពុជាបែបនេះ ៖ សម្រាប់ការប្រកួតជើងទី២យើងនឹងព្យាយាមវាយបកវិញ បាល់ទាត់គឺមានការលេងផ្លាស់ប្តូរទឹកដីគ្នាបែបនេះ ហើយយើងមានឱកាសនៅកាតាម្តងទៀតដើម្បីរៀបចំក្រុមសម្រាប់ការប្រកួតជើងទី២ ដែលជាកន្លែងដែលយើងអាចរកគ្រាប់ស្មើ២-២មកវិញ វាមិនទាន់ចប់នោះទេ បើយើងរកបានតែមួយគ្រាប់នោះយើងអស់ឱកាសហើយ ប៉ុន្តែបើយើងធ្វើបាន២-២មកវិញនោះគឺនឹងមានរឿងកើតឡើងបន្តទៀត"។

ដោយឡែកគ្រូបង្វឹកក្រុមកម្ពុជាលោក Felix Dalmas លើកឡើងដែរថាទោះមានពីរគ្រាប់នៅក្នុងដៃយ៉ាងណាក្តី ក៏លោកពុំទាន់ពេញចិត្តនឹងលទ្ធផលនេះឡើយ ហើយនឹងព្យាយាមរៀបចំក្រុមអោយកាន់តែល្អថែមទៀតដើម្បីទទួលបានលទ្ធផលល្អក្នុងជើងទី២ ក៏ដូចជាជួយអោយកម្ពុជាឡើងទៅកាន់វគ្គបន្ត World Cup 2022 ។


គួរបញ្ជាក់ថាជើងទី២ក្នុងវគ្គជម្រុះវើលខាប់ជុំដំបូង រវាងប៉ាគីស្ថាន និង កម្ពុជា នឹងធ្វើឡើងនៅល្ងាចថ្ងៃទី១១មិថុនានេះ នៅទីក្រុងដូហា ប្រទេសកាតា ដែលត្រូវនឹងម៉ោង ១១យប់នៅកម្ពុជា ៕

ផ្ដល់សិទ្ធិ ៖ PNN Sports
រូបភាព ៖ FFC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖