+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd នៅតែចង់បាន Maguire របស់ Leicester ​និង Wan-Bissaka ​របស់ Crystal

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 342

ក្លិប Manchester United នៅតែបន្តបង្ហាញចំណាប់អារម្មណ៍លើខ្សែការពារជម្រើសជាតិអង់គ្លេស Harry Maguire របស់ Leicester City ទោះបីក្លិបកញ្ជ្រោងកំណាចគ្មានបំណងលក់ក៏ដោយ។

ក្នុងរដូវក្ដៅឆ្នាំមុន Man Utd បានដកខ្លួនថយដោយសារតែពួកគេគិតថាតម្លៃ៧០លានផោនសម្រាប់ខ្សែការពារវ័យ២៦ឆ្នាំរូបនេះគឺថ្លៃពេក។

ប៉ុន្តែលោក Ole Gunnar Solskjaer ចង់ពង្រឹងតំបន់ការពារកណ្ដាលរបស់ក្រុមបិសាចក្រហមក្នុងរដូវក្ដៅនេះត្រៀមរដូវកាល២០១៩-២០២០ ហើយ Maguire នៅតែស្ថិតក្នុងរ៉ាដារបស់ក្លិប។

សូមបញ្ជាក់ថា Maguire បានផ្លាស់ពី Hull City មកចូលរួម Leicester ក្នុងតម្លៃ១៧លានផោនកាលពីឆ្នាំ២០១៧។ ខែកញ្ញាឆ្នាំមុន គេបានបន្តកិច្ចសន្យាថ្មី៥ឆ្នាំជាមួយ Leicester ហើយលោក Brendan Rodgers បានបញ្ជាក់ច្បាស់ថាលោកគិតថា Maguire អាចអភិវឌ្ឍខ្លួនកាន់តែប្រសើរថែមទៀតប្រសិនគេបន្តនៅជាមួយ Leicester។

ដោយឡែក លោក Solskjaer ក៏ចាប់អារម្មណ៍ខ្សែការពារស្លាបវ័យ២១ឆ្នាំ Aaron Wan-Bissaka របស់ Crystal Palace ផងដែរ។ តែក្លិបបិសាចក្រហមមុខជាត្រូវចាយមិនតិចជាង៤០លានផោនទេបើចង់នាំជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំរដូវកាលរបស់ Crystal រូបនេះទៅ Old Trafford៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖