+855 16 757 168     samnob@keiladaily.com
KD Logo

Ramos បំបែកឯតទគ្គកម្ម Casillas ខណៈ Morata និងជើងថ្មី Oyarzabal មានគ្រាប់ពេលអេស្ប៉ាញស៊ីស៊ុយអែត​យប់មិញ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 450

ខ្សែការពារ Sergio Ramos បានស៊ុតបាល់ពិន័យ១១ម៉ែត្របើកផ្លូវឱ្យ អេស្ប៉ាញ ឈ្នះ ស៊ុយអែត ៣-០ ក្នុងវគ្គជម្រុះ Euro 2020 ពូល F យប់ថ្ងៃចន្ទទី១០ខែមិថុនាឆ្នាំ២០១៩។

គ្រាប់បាល់ក្នុងនាទីទី៦៤របស់ Ramos យប់មិញជាគ្រាប់ទី២០របស់គេសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញក្នុងចំណោមការចូលលេង១៦៥ប្រកួត។

ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Alvaro Morata ដែលប្ដូរចូលជំនួស Marco Asensio ក្នុងនាទី៦៤ ក៏បានស៊ុតចូល១គ្រាប់ដែរក្នុងនាទី៨៥ តាមរយៈបាល់ពិន័យ១១ម៉ែត្រ មុនពេលខ្សែប្រយុទ្ធបម្រុងវ័យ២២ឆ្នាំ Mikel Oyarzabal រកបានគ្រាប់បាល់ទី១សម្រាប់អេស្ប៉ាញក្នុងនាទី៨៧។

មុនការប្រកួតយប់មិញ Ramos បានទទួលពានកិត្តិយសមួយបន្ទាប់ពីអេស្ប៉ាញឈ្នះ៤-១លើ ហ្វារ៉ូអាយលែន ដែលនាំឱ្យ Ramos វ៉ាលើសអតីតមិត្តរួមក្រុម Iker Casillas ជាកីឡាករជម្រើសជាតិអេស្ប៉ាញដែលបានឈ្នះការប្រកួតច្រើនដងបំផុត។ Casillas បានលេងក្នុងជ័យជម្នះ១២១ដងសម្រាប់អេស្ប៉ាញក្នុងចំណោមការបង្ហាញខ្លួន១៦៥ប្រកួត។


សម្រាប់កំណត់ត្រាការចូលលេងច្រើនដងបំផុតសម្រាប់អេស្ប៉ាញរបស់ Casillas នៅសល់តែ២ប្រកួតទៀតប៉ុណ្ណោះ Ramos នឹងតាមស្មើ។

លទ្ធផល​ផ្សេង​ទៀត​យប់មិញ


គូ​ប្រកួត​យប់ថ្ងៃ​អង្គារ​ទី​១១​ខែ​មិថុនា​នេះ


ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&រូបថត​៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖