+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកចាំទី U23 វៀតណាម​ម្នាក់​ធ្លាប់ជាកម្មករបូកឥដ្ឋរកប្រាក់ចិញ្ចឹមជីវិត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 267

នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ក្លិប Hanoi FC បានប្រារព្ធកម្មវិធីមួយមានឈ្មោះថា បាល់ទាត់ និងការចែករំលែកដោយមានវត្តមានអ្នកចាំទី Bui Tien Dung, ប្រធានក្រុម Nguyen Van Quyet និង Pham Thanh Luong ដែលបានចូលរួមចែករំលែកគំនិតដល់យុវវ័យ។


ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ អ្នកចាំទី Bui Tien Dung បាននិយាយអំពីពេលវេលាដ៏លំបាករបស់លោកនៅពេលដែលត្រូវធ្វើការជាកម្មករឥដ្ឋរៀងរាល់ចុងសប្តាហ៍ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ 

"ខ្ញុំបានទៅហ្វឹកហាត់បាល់ទាត់នៅមណ្ឌលសិក្សាក្នុងស្រុកចាប់តាំងពីខ្ញុំមានអាយុ១២ឆ្នាំ។ រៀងរាល់ចុងសប្តាហ៍ពេលខ្ញុំទៅផ្ទះ ខ្ញុំបានទៅធ្វើការជាកម្មករឥដ្ឋដើម្បីរកលុយគ្រួសាររបស់ខ្ញុំគ្របដណ្តប់ជីវិត។ ខ្ញុំគិតថាមនុស្សគ្រប់គ្នាត្រូវតែឆ្លងកាត់រយៈពេលលំបាក ហើយយើងត្រូវព្យាយាមយកឈ្នះវាដើម្បីសម្រេចគោលដៅដែលយើងចង់បាន"។

ក្រោយពីបានបង្ហាញខ្លួនជាលើកដំបូងនៅ U19 វៀតណាមបន្ទាប់ពី Hoang Anh Tuan និង Tien Dung ជាអ្នកចាំទីលេខដៃនៃក្រុម U23 វៀតណាម គេបានរួមចំណែកនៅ AFC U-23 Championship 2018  និងវគ្គជម្រុះ 2020 U23 AFC Championship៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ thethao247.vn

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖