+855 16 757 168     samnob@keiladaily.com
KD Logo

Honda អាច​ប្រឈមនឹងប្រទេស​កំណើតខ្លួន បើកម្ពុជាចាប់ប៉ះជប៉ុនជម្រុះ World Cup ជុំទី២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1888


កម្ពុជាស្ថិតនៅក្រឡទី៥ សម្រាប់ការចាប់ឆ្នោតជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាស៊ី មាន​ន័យថា អ្នកចាត់ការ Keisuke Honda អាច​នឹងប្រឈមប្រទេសកំណើតរបស់ខ្លួនដែលស្ថិតនៅក្រឡទី១។ 

ការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា នាក្រុងដូហា ប្រទេសកាតារ ហើយវគ្គជម្រុះជុំទី២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញា ២០១៩ ដល់ថ្ងៃទី០៩ ខែមិថុនា ២០២០។

នៅវគ្គជម្រុះតាមពូលនេះ មាន៥ក្រុម ប្រកួតពីរជើង ដោយមានសរុប៤០ក្រុមជម្រើសជាតិ។


គួររំឭកថា កាលឆ្នាំ២០១៥ Honda ក៏​បាន​ធ្វើដំណើរមកភ្នំពេញជាមួយជប៉ុនតតាំងនឹងកម្ពុជា ជម្រុះ World Cup 2018 ដែរ។ ចាប់ពីពេលនោះមក លោកក៏មានចំណាប់អារម្មណ៍លើ​ប្រទេសម្ចាស់អង្គរវត្តនេះតែម្ដង៕


អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC, Zimbio

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖