+855 16 757 168     samnob@keiladaily.com
KD Logo

រ៉ឹង ប៊ុនហៀង បង្ហើប​ពាក្យពេចន៍មួយចំនួន​របស់​ Honda មុនឈ្នះ​ប៉ាគីស្ថាននៅជើងទី២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1871

ការផ្ដល់យុទ្ធសាស្ត្រ និង​ពាក្យពេចន៍លើកទឹកចិត្តមួយចំនួនពីអ្នកចាត់ការក្រុម Keisuke Honda ត្រូវបានខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង បង្ហើបថា ជាគន្លឹះរួមចំណែកនាំទៅជ័យជម្នះ​លើ​ប៉ាគីស្ថាននៅជើងទី២ វគ្គជម្រុះ FIFA World Cup 2022 ជុំទី១ កាលថ្ងៃអង្គារ ទី១១ ខែមិថុនា កន្លងទៅ។


មិនតែប៉ុណ្ណោះ ការសហការគ្នាយ៉ាងល្អពីសំណាក់មិត្តរួមក្រុមទាំងអស់ ក៏រឹតតែដើរតួសំខាន់ក្នុងការរុញក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាឆ្លងទៅកាន់វគ្គជម្រុះជុំទី២ផងដែរ។

ប្រធានក្រុមក្រសួងការពារជាតិពន្យល់ ៖"​យើងលេងសហការគ្នាបានល្អ ហើយលោក Honda គាត់ប្រាប់យើងពីបច្ចេកទេសល្អឲ្យយើងចេះស្រលាញ់គ្នា​សាមគ្គីគ្នាដើម្បីទទួលបានជោគជ័យទៅថ្ងៃមុខទៀត"។


កម្ពុជាស្ថិតនៅក្រឡទី៥ សម្រាប់ការចាប់ឆ្នោតជុំទី២ នៃវគ្គជម្រុះ FIFA World Cup 2022 ប្រចាំតំបន់អាស៊ី មាន​ន័យថា អ្នកចាត់ការ Keisuke Honda អាច​នឹងប្រឈមប្រទេសកំណើតរបស់ខ្លួនដែលស្ថិតនៅក្រឡទី១។


ការចាប់ពូលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែកក្កដា នាក្រុងដូហា ប្រទេសកាតារ ហើយវគ្គជម្រុះជុំទី២ នឹងចាប់ផ្ដើមពីថ្ងៃទី០៥ ខែកញ្ញា ២០១៩ ដល់ថ្ងៃទី០៩ ខែមិថុនា ២០២០៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ FFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖