+855 16 757 168     samnob@keiladaily.com
KD Logo

អង់គ្លេសកក់កៅអីវគ្គ១/៨ Women’s World Cup ក្រោយឈ្នះទាំង២ប្រកួតដំបូង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 411

ក្រុមបាល់ទាត់នារីអង់គ្លេស បានកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ FIFA Women’s World Cup បន្ទាប់ពីផ្ដួលក្រុមអាហ្សង់ទីនដ៏រឹងមាំ ដោយលទ្ធផល១-០ តាមរយៈគ្រាប់បាល់ក្នុងនាទី៦១របស់ Jodie Taylor ដែលជាគ្រាប់ទី១របស់នាងក្នុងពេល១៤ខែចុងក្រោយ។

នុងវគ្គទី១ អង់គ្លេស បានបាល់ពិន័យ១១ម៉ែត្រ តែការស៊ុតរបស់ Nikita Parris ត្រូវបានសង្គ្រោះដោយអ្នកចាំទីអាហ្សង់ទីនដ៏ពូកែ Vanina Correa។ Correa ក៏បានសង្គ្រោះការស៊ុតរបស់ Beth Mead, Parris និង Taylor ជាបន្តបន្ទាប់ទៀតដែរ តែនៅនាទី៦១ នាងបរាជ័យក្នុងការរារាំងការពែនរបស់ម្ចាស់ស្បែកជើងមាស Euro 2017។

ដូច្នេះ ពេលនេះក្រុមបាល់ទាត់នារីអង់គ្លេសដែលមានចំណាត់ថ្នាក់ទី៣ពិភពលោក កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ ដោយមាន៦ពិន្ទុពេញពី២ប្រកួតដំបូង។ ពួកគេនឹងធានាបានលេខ១ក្នុងពូល D ប្រសិនយ៉ាងហោចស្មើ ជប៉ុន ក្នុងប្រកួតបិទពូលនាថ្ងៃពុធសប្ដាហ៍ក្រោយ៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖