+855 16 757 168     samnob@keiladaily.com
KD Logo

លោក មាស ចាន់ណា និង Omogba ស្រវា​បាន​ពាន​ល្អប្រចាំខែឧសភារបស់ CNCC

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 337

លោក មាស ចាន់ណា គ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍ ត្រូវបានគណៈកម្មការបាល់ទាត់ជាតិកម្ពុជាជ្រើសរើសជាគ្រូបង្វឹកល្អប្រចាំខែឧសភា នៃក្របខណ្ឌ Metfone Cambodian League 2019។


ការទទួល​បានកិត្តិយសដ៏ធំនេះដោយសារតែអំឡុងខែឧសភា ណាហ្គាវើលដ៍មិនរបូតពិន្ទុទាល់តែសោះ ពោលគឺឈ្នះគ្រប់ប្រកួត។ ក្រុមការពារតំណែងជើងឯកឈ្នះភ្នំពេញក្រោន, ឈ្នះអគ្គិសនីកម្ពុជា, បញ្ចប់កំណត់ត្រាមិនដែលចាញ់របស់អង្គរថាយហ្គឺរ និងបំបាក់កំពង់ចាមដល់ទៅ១៨ទល់នឹង០។

ជាមួយគ្នានេះ ខ្សែបម្រើ Paul Esoh Omogba ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំខែឧសភាដដែលនោះ។ 

ខ្សែបម្រើជនជាតិនីហ្សេរីយ៉ាក៏បានតំណែងកីឡាករល្អប្រចាំការប្រកួត (Man of the Match) ពីរលើកទៀតផង៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖