+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សុវណ្ណ ត្រលប់ទៅភ្នំពេញក្រោន?

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 968

ខ្សែការពារ សុខ សុវណ្ណ បាន​បង្ហោះរូបភាពមួយដោយពាក់អាវភ្នំពេញក្រោន និងសរសេរជាភាសាអង់គ្លេសថា Soon soon my old home ប្រែថា ឆាប់ៗ ផ្ទះចាស់របស់ខ្ញុំ។


តើការបង្ហាញបែបនេះមានន័យថា កីឡាករដែលធ្លាប់លេងនៅក្រុមជើងឯក៦សម័យខាងលើអាចវិលទៅកាន់កីឡដ្ឋាន RSN វិញឬយ៉ាងណា! កីឡាដេលីនឹងតាមដានបន្តទៀត។ 

គួរដឹងដែរថា សុខ សុវណ្ណ ធ្លាប់ចំណាយពេលពីឆ្នាំ២០០៧ដល់២០១២ នៅភ្នំពេញក្រោន និងរួមចំណែកឈ្នះជើងឯក MCL ២០១០ និង២០១១ ហើយពានសម្ដេចតេជោ ២០០៨ និង២០០៩។

កីឡាករមានកំណើតនៅភ្នំពញក៏បន្តលេងឲ្យបឹងកេតពីឆ្នាំ២០១៣ដល់២០១៨ មុនចូលរួមជាមួយវិសាខានៅជើងទី២រដូវកាលមុនរហូតដល់បច្ចុប្បន្ន។


ដោយឡែកក្នុងការប្រកួតដែលវិសាខាចាញ់​អាស៊ីអឺរ៉ុបយូណាយធីត កាលថ្ងៃអាទិត្យ ទី១៦ ខែមិថុនា គេមិនឃើញឈ្មោះ សុខ សុវណ្ណ សូម្បីតែនៅកៅអីបម្រុង។ 


គួរបញ្ជាក់ថា ទីផ្សារដោះដូរកីឡាករ​ជើងទី២ នឹងបើកចាប់ពីថ្ងៃទី២០ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា៕

អត្ថបទ ៖ កណ្ដូប

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖