+855 16 757 168     samnob@keiladaily.com
KD Logo

សុខ សុវណ្ណ ពិតជាចូលរួមជាមួយភ្នំពេញក្រោនមែន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 665

ទីបំផុតការសង្ស័យថាខ្សែការពារ សុខ សុវណ្ណ អាចនឹងចូលរួមជាមួយភ្នំពេញក្រោន បានចេញជារូបរាងពិតប្រាកដនៅរសៀលថ្ងៃចន្ទ ទី១៧ ខែមិថុនា នេះ បន្ទាប់ពីទំព័រ Facebook ក្រុមជើងឯក MCL ៦សម័យ​បានបង្ហោះជាផ្លូវការ។


គួរដឹងដែរថា សុខ សុវណ្ណ ធ្លាប់ចំណាយពេលពីឆ្នាំ២០០៧ដល់២០១២ នៅភ្នំពេញក្រោន និងរួមចំណែកឈ្នះជើងឯក MCL ២០១០ និង២០១១ ហើយពានសម្ដេចតេជោ ២០០៨ និង២០០៩។

កីឡាករមានកំណើតនៅភ្នំពញក៏បន្តលេងឲ្យបឹងកេតពីឆ្នាំ២០១៣ដល់២០១៨ មុនចូលរួមជាមួយវិសាខានៅជើងទី២រដូវកាលមុនរហូតដល់បច្ចុប្បន្ន។ 

ទំព័រក្លិបភ្នំពេញក្រោនបញ្ជាក់ថា ការផ្លាស់នេះធ្វើឡើងលើកិច្ចសន្យាខ្ចីពីវិសាខាសម្រាប់ជើងទី២រដូវកាល២០១៩៕

អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ PPCFC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖