+855 16 757 168     samnob@keiladaily.com
KD Logo

Man City កំពុងចរចាជាមួយ Atletico ដើម្បីទិញខ្សែបម្រើម្នាក់ក្នុងតម្លៃឯតទគ្គកម្មថ្មីរបស់ក្លិប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 566

ក្លិប Manchester City កំពុងចរចាជាមួយក្លិប Atletico Madrid ដើម្បីទិញខ្សែបម្រើកណ្ដាលជម្រើសជាតិអេស្ប៉ាញ Rodri និងហ៊ានបង់ផ្ដាច់កុងត្រាក្នុងតម្លៃ៦២.៦លានផោន។

អ្នកចាត់ការ Man City លោក Pep Guardiola ចង់បានកីឡាករដែលមានចរិតការពារម្នាក់មកពង្រឹងក្រុម។

Rodri វ័យ២២ឆ្នាំ បានផ្លាស់ពី Villarreal មក Atletico ក្នុងខែឧសភាឆ្នាំ២០១៨ ហើយបានក្លាយជាមុខព្រួញចម្បងមួយរបស់ Man City។

ប្រសិនការផ្ទេរកើតឡើង នោះ Rodri នឹងបំបែកឯតទគ្គកម្មរបស់ Man City ដែលបានចាយ៦០ផោនទិញ Riyad Mahrez ពី Leicester City ឆ្នាំមុន។

តែមកទល់ពេលនេះ មិនទាន់មានការព្រមព្រៀងគ្នានៅឡើយទេ ស្របពេល Bayern Munich ក៏ចាប់អារម្មណ៍ Rodri ដែរ។

ដោយឡែក Man City ក៏កំពុងពិចារណាទិញអតីតយុវជនរបស់ខ្លួន Angelino ត្រលប់ពី PSV Eindhoven មកវិញផងដែរ។ ខ្សែការពារស្លាបឆ្វេងអេស្ប៉ាញវ័យ២២ឆ្នាំរូបនេះបាននៅជាមួយ Man City ៦ឆ្នាំ មុនពេលចាកចេញទៅចូលរួមក្លិបយក្សហុល្លង់ក្នុងរដូវក្ដៅឆ្នាំ២០១៨ ដោយ Man City បានបញ្ចូលលក្ខខណ្ឌទិញត្រលប់មកវិញក្នុងតម្លៃ៥.៣៥លានផោន។

បច្ចុប្បន្ន Man City មានជម្រើសខ្សែការពារស្លាបឆ្វេង២រូបគឺ Oleksandr Zinchenko និង Benjamin Mendy៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖