+855 16 757 168     samnob@keiladaily.com
KD Logo

អគ្គលេខាណាហ្គា ៖ យើងនឹងបន្តបញ្ជូនយុវជនទៅ Bangkok Glass ដើម្បីអភិវឌ្ឍសមត្ថភាពពួកគេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 507

មិនត្រឹមតែ តាំងម៉េង តិចឆាយ, យ៉ន គឹមឡេង និង ម៉ូត វិច្ឆិកា ទេ ក្លិបបាល់ទាត់ណាហ្គាវើលដ៍ ក៏មានគម្រោងបញ្ជូនយុវជនច្រើននាក់ថែមទៀតទៅហ្វឹកហាត់រយៈពេលខ្លីនៅក្លិប BG Pathum Thani ឬ Bangkok Glass ដោយសារតែភាគីក្លិបទាំងសងខាងមានទំនាក់ទំនងស្អិតរមួតនឹងគ្នា។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក រ៉ៃ វិកទ័រ ដែលជាអគ្គលេខាធិការ។


អគ្គលេខាធិការដដែលពន្យល់ថា ទំនាក់ទំនងដ៏មានសារៈប្រយោជន៍ជួយឲ្យកូនក្រុមរបស់លោកមានបទពិសោធ និងសមត្ថភាពល្អ ដូច្នេះក្លិបនឹងប្រឹងប្រែងយកឱកាសនេះសម្រួចសមត្ថភាពយុវជនណាហ្គាវើលដ៍ឲ្យកាន់តែល្អប្រសើរ ប្រជែងនឹងក្រុមដទៃទៀត។

លោក រ៉ៃ វិកទ័រ សង្កត់ធ្ងន់ថា កីឡាករវ័យក្មេងដែលចូលរួមហ្វឹកហាត់នៅថៃកន្លងទៅសុទ្ធតែមានឱកាសច្រើនក្នុងការបង្ហាញខ្លួននៅការប្រកួតកម្រិតយុវជន និងជាពិសេសក្រុមធំនាពេលខាងមុខ។

សូមជម្រាបថា តាំងម៉េង តិចឆាយ និងយុវជនពីររូបទៀត គឺ យ៉ន គឹមឡេង និង ម៉ូត វិច្ឆិកា បានចេញដំណើរទៅកាន់ក្រុងបាងកក ប្រទេសថៃ ជាមួយនឹងកីឡាករវ័យក្មេងមកពីប្រទេសឯទៀតនៅតំបន់អាស៊ានរយៈពេលពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី០៣ ខែមិថុនា កន្លងទៅ៕





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖