ការប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ចាប់ផ្ដើមនៅថ្ងៃពុធ ទី២៦ ខែមិថុនា នេះ ដោយដំណើរពីវគ្គ១៦ក្រុមចុងក្រោយតទៅ។
សម្រាប់ថ្ងៃពុធ នេះមានចំនួនពីរគូ គឺ សៀមរាប ទទួលបឹងកេត នៅកីឡដ្ឋានខេត្តសៀមរាបវេលាម៉ោង៣និង៣០នាទីរសៀល។ ម៉ោងដដែលតែនៅរាជធានីភ្នំពេញ គឺ អគ្គិសនីកម្ពុជា ស្វាគមន៍អង្គរថាយហ្គឺរ។
គួរដឹងដែរថា ក្រុមចំនួន៣ពីថ្នាក់ខេត្តមានកៅអីប្រកួតថ្នាក់ជាតិ គឺក្រុមជើងឯកត្បូងឃ្មុំ, ជើងឯករងសៀមរាប និងក្រុមលេខ៣ ត្បូងឃ្មុំ៕
អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ CNCC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖