+855 16 757 168     samnob@keiladaily.com
KD Logo

ចិនគ្រប់គ្រងបាល់និងបង្កើតឱកាសច្រើនជាងអ៊ីតាលី តែធ្លាក់ត្រឹមវគ្គ១/៨ World Cup នារី

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 224

ក្រុមបាល់ទាត់ជម្រើសជាតិនារីអ៊ីតាលីបានត្រលប់មកកាន់ឆាកធំបំផុតរបស់ពួកគេវិញហើយក្រោយអវត្តមាន២០ឆ្នាំ បន្ទាប់ពីផ្ដួល ចិន ២-០ ក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA Women’s World Cup 2019 ហើយឡើងទៅវគ្គ៨ក្រុមចុងក្រោយ។

គ្រាប់បាល់របស់អ៊ីតាលីរកបានដោយ Giacinti ក្នុងនាទី១៥ និង Galli ក្នុងនាទី៤៩ ខណៈចិនគ្រប់គ្រងបាល់បានច្រើនជាងនិងបង្កើតឱកាសច្រើនជាងហើយស៊ុតចំគោលដៅច្រើនដងជាង។

ប្រសិនអ៊ីតាលីឈ្នះហុល្លង់ក្នុងវគ្គ៨ក្រុមចុងក្រោយនៅ Valenciennes នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ នោះវានឹងជាសមិទ្ធផលល្អបំផុតរបស់ពួកគេលើឆាកអន្តរជាតិ។

ដោយឡែក គួរដឹងដែរថា World Cup នារីឆ្នាំនេះ មានក្រុមមកពីអឺរ៉ុបដល់ទៅ៦ដែលបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ ដែលជាចំនួនច្រើនបំផុតជាឯតទគ្គកម្មសម្រាប់ទ្វីបមួយ។ កាលពី World Cup នារីលើកមុនក្នុងឆ្នាំ២០១៥ អឺរ៉ុបមានតែ៣ក្រុមប៉ុណ្ណោះដែលឡើងដល់វគ្គ១/៤៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖