+855 16 757 168     samnob@keiladaily.com
KD Logo

បាល់ពិន័យ១១ម៉ែត្រក្នុងនាទី៩០ទម្លាក់ជប៉ុនពី World Cup នារីត្រឹមវគ្គ១៦ក្រុមចុងក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 324

ក្រុមបាល់ទាត់ជម្រើសជាតិនារីហុល្លង់បានទម្លាក់ជប៉ុនក្នុងវគ្គ១៦ក្រុមចុងក្រោយ FIFA Women’s World Cup 2019 ដោយបាល់ពិន័យ១១ម៉ែត្ររបស់ Lieke Martens ក្នុងនាទី៩០។

ក្រុមជើងឯកទ្វីបអឺរ៉ុប ហុល្លង់ បានបើកការនាំមុខលើ ជប៉ុន លើកទី១ក្នុងនាទី១៧ ដោយ Martens រួច Yui Hasegawa តាមស្មើឱ្យក្រុមអាស៊ីវិញក្នុងនាទី៤៣។ តែនៅនាទី៩០ ស្រាប់តែបាល់ប៉ះដៃកីឡាការិនីជប៉ុនក្នុងប្រអប់ ហើយអាជ្ញាកណ្ដាលជនជាតិហុងឌុយរ៉ាស Melissa Borjas ផ្លុំកញ្ចែផ្ដល់បាល់ពិន័យឱ្យហុល្លង់ ស្របពេល VAR ក៏ពិនិត្យឃើញថាត្រឹមត្រូវដែរ។ Martens ដដែលជាអ្នកសម្រេចទីសម្រាប់ហុល្លង់។

នេះទើបតែជាបរាជ័យលើកទី៣ប៉ុណ្ណោះសម្រាប់ជប៉ុនក្នុងចំណោមការបង្ហាញវត្តមានក្នុងវគ្គចាញ់ធ្លាក់ (knockout) World Cup នារី៩​ប្រកួត​របស់ពួកគេ បន្ទាប់ពីចាញ់ អាមេរិក ក្នុងវគ្គ៨ក្រុមចុងក្រោយឆ្នាំ១៩៩៥ និងវគ្គផ្ដាច់ព្រ័ត្រឆ្នាំ២០១៥។

ជប៉ុនមកលេង World Cup នារីលើកនេះមានកីឡាការិនីជើងថ្មី១៧នាក់ដែលទើបលេង World Cup លើកដំបូង។

ជប៉ុនពេលនេះនឹងត្រលប់ទៅផ្ទះវិញហើយផ្ដោតលើការត្រៀមលក្ខណៈក្នុងការប្រជែងមេដាយមាសកីឡាអូឡាំពិកឆ្នាំ២០២០ដែលពួកគេជាម្ចាស់ផ្ទះ៕



ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖