+855 16 757 168     samnob@keiladaily.com
KD Logo

ផ្លូវការ! Crystal Palace ព្រមលក់ Wan-Bissaka ឱ្យ Man Utd ហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 249

ទីបំផុតទៅ ក្លិប Manchester United បានឈានដល់ការឯកភាពជាមួយ Crystal Palace ហើយ ដើម្បីទិញខ្សែការពារស្លាបស្ដាំ Aaron Wan-Bissaka ក្នុងតម្លៃ៥០លានផោន។

កីឡាករជម្រើសជាតិយុវជនអង់គ្លេសវ័យ២១ឆ្នាំរូបនេះនឹងមកធ្វើតេស្តសុខភាពឆាប់ៗនេះ មុនពេលសម្រាកលម្ហែកាយ។

Man Utd បានសម្លឹងឃើញ Wan-Bissaka ជាអ្នកជំនួស Antonio Valencia រយៈពេលវែង និងបានផ្ដល់ថ្លៃនឿយហត់៨០,០០០ផោនក្នុងមួយសប្ដាហ៍។

Wan-Bissaka បានចូលហាត់នៅថ្នាល Crystal Palace ក្នុងវ័យ១១ឆ្នាំ និងបានឡើងចូលលេងក្នុងក្រុមធំរបស់ក្លិបនេះក្នុងឆ្នាំ២០១៨៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖