+855 16 757 168     samnob@keiladaily.com
KD Logo

Messi ដឹកនាំមិត្តរួមក្រុមហាត់ត្រៀមជួបវេណេហ្ស៊ុយអេឡាយប់នេះ ខណៈប្រេស៊ីលកំពុងរង់ចាំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 185

ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីនបានហាត់ត្រៀមលក្ខណៈដើម្បីប្រកួតវគ្គ៨ក្រុមចុងក្រោយពាន Copa America 2019 ទល់នឹង វេណេហ្ស៊ុយអេឡា ម៉ោង២យប់ថ្ងៃសុក្រទី២៨ខែមិថុនានេះ នាំមុខដោយតារាឆ្នើមនិងជាប្រធានក្រុម Lionel Messi។

ក្រុមកីឡាករអាហ្សង់ទីនបានហាត់លំហាត់មួយចំនួននៅទីលានក្នុងទីក្រុង Rio de Janeiro មុនការប្រកួតយប់នេះ។

អាហ្សង់ទីន បង្ហាត់ដោយលោក Lionel Scaloni ដែលជាអតីតខ្សែការពារស្លាបអាហ្សង់ទីនវ័យ៤១ឆ្នាំ បានជួបភាពយ៉ាប់យ៉ឺនក្នុងព្រឹត្តិការជើងឯកឡាទីនឆ្នាំនេះ ដោយចាញ់ កូឡុំប៊ី ០-២ ក្នុងប្រកួតដំបូង រួចស្មើ១-១ជាមួយ បូលីវី មុនឈ្នះ ២-០ លើជើងឯកអាស៊ី កាតារ ហើយឆ្លងផុតពូល B ក្នុងនាមក្រុមលេខ២ក្នុងពូល។

សម្រាប់ការប្រកួតយប់នេះ អ្នកឈ្នះនឹងឡើងជួបម្ចាស់ផ្ទះ ប្រេស៊ីល ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពី ប្រេស៊ីល ផ្ដួល ប៉ារ៉ាហ្គាយ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី៤-៣។

សូមបញ្ជាក់ថា ពាន Copa America ឆ្នាំនេះ ប្រសិនក្រុមពីរស្មើគ្នាក្នុងពេល៩០នាទី ការទាត់ប៉េណាល់ទីកាត់សេចក្ដីនឹងត្រូវធ្វើឡើងដើម្បីកំណត់ការចាញ់ឈ្នះក្នុងវគ្គ៨ក្រុមចុងក្រោយនេះ ដោយគ្មានថែមម៉ោង១៥នាទី២ដងឡើយ។ ការថែមម៉ោង១៥នាទី២ដងនឹងធ្វើក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងផ្ដាច់ព្រ័ត្រ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖