+855 16 757 168     samnob@keiladaily.com
KD Logo

Aguero ដើរតួសំខាន់ជួយអាហ្សង់ទីនឡើងជួបប្រេស៊ីលនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 337

អាហ្សង់ទីន ឡើងជួបក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Copa America 2019 ដ៏រំភើប បន្ទាប់ពីឈ្នះ២-០លើ វេណេហ្ស៊ុយអេឡា ក្នុងវគ្គ១/៤ យប់ថ្ងៃសុក្រទី២៨ខែមិថុនា។

ខ្សែប្រយុទ្ធ Sergio Aguero ថ្វីបើមិនបានស៊ុតចូល តែគេបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគ្រាប់បាល់ទាំង២របស់អាហ្សង់ទីន ដែលសម្រេចទីដោយ Lautaro Martinez ក្នុងនាទីទី១០ និង Giovani Lo Celso ក្នុងនាទី៧៤។

វេណេហ្ស៊ុយអេឡា បង្កើតឱកាសបានតិចតួចបំផុត ហើយស៊ុតចំគោលដៅតែមួយជើងគត់ដោយ Ronald Hernandez តែសង្គ្រោះបានដោយអ្នកចាំទី Franco Armani របស់ក្លិប River Plate។

អាហ្សង់ទីន ដែលបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ២ដងជាប់គ្នាក្នុងព្រឹត្តិការណ៍២លើកមុន នឹងតតាំងជាមួយ ប្រេស៊ីល ក្នុងវគ្គ៤ក្រុមចុងក្រោយ នៅម៉ោង៧៖៣០ព្រឹកថ្ងៃពុធទី៣ខែកក្កដា៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖