+855 16 757 168     samnob@keiladaily.com
KD Logo

ប្រភពពីបារាំងថា Griezmann ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបថ្មីហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1407

សារព័ត៌មានបារាំង L’Equipe បានចុះផ្សាយថាខ្សែប្រយុទ្ធ Antoine Griezmann របស់ Atletico Madrid ខិតជិតនឹងការផ្ទេរចូល Barcelona ហើយ ក្រោយព្រមព្រៀងលើកិច្ចសន្យារយៈពេល៥ឆ្នាំ និងបានបៀវត្សរ៍១៧លានអឺរ៉ូក្នុងមួយឆ្នាំ។

តារាឆ្នើមបារាំងរូបនេះបានប្រកាសជាសាធារណៈរួចហើយថាគេនឹងចេញពី Atletico ក្នុងរដូវក្ដៅឆ្នាំ២០១៩នេះដើម្បីទៅស្វែងរកការប្រកួតប្រជែងថ្មី។ ក្លិបថ្មីនោះត្រូវបានប្រព័ន្ធផ្សព្វផ្សាយភាគច្រើនសន្និដ្ឋានថាជា Barcelona។ ឥឡូវនេះអ្វីៗហាក់កាន់តែច្បាស់ឡើងក្រោយការរាយការណ៍របស់ L’Equipe។

Marca ក៏បានរាយការណ៍ថាតំណាងរបស់ Griezmann បានបើកការចរចាជាមួយថ្នាក់ដឹកនាំ Barcelona ដែរ។

ដោយឡែក Atletico Madrid ក៏កំពុងព្យាយាមតាមទិញអ្នកជំនួស Griezmann ដែរ ដោយបានដាក់សំណើ១២៦លានអឺរ៉ូទៅ Benfica សុំទិញខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ១៩ឆ្នាំ Joao Felix៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖