+855 16 757 168     samnob@keiladaily.com
KD Logo

Chelsea ប្រាប់ឱ្យ Atletico ទិញផ្ដាច់ Morata រដូវក្ដៅនេះ បើមិនអីចឹងនឹងយកមកវិញព្រោះ...

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 856

ក្លិប Chelsea តម្រូវឱ្យ Atletico Madrid ទិញផ្ដាច់ Alvaro Morata ក្នុងតម្លៃ៥០លានផោនក្នុងរដូវក្ដៅ២០១៩នេះ ប្រសិនពួកគេចង់ឱ្យ Morata នៅបន្ត បើមិនអីចឹងទេ Chelsea នឹងយកខ្សែប្រយុទ្ធអេស្ប៉ាញនេះមកវិញ ដោយសារពួកគេជាប់បម្រាមមិនអាចទិញកីឡាករថ្មីបាន។ នេះបើតាម Telegraph។ 


Morata បានចូលរួម Atletico ក្នុងខែមករាឆ្នាំ២០១៩ លើកិច្ចសន្យាខ្ចីពី Chelsea ដល់ខែមិថុនាឆ្នាំ២០២០។ គេរកបាន៦គ្រាប់ពី១៧ប្រកួតសម្រាប់ Atletico ក្នុងក្របខ័ណ្ឌ La Liga រដូវកាលមុន។ 

តែដោយសារ Chelsea ជាប់បម្រាមរបស់ FIFA រយៈពេល២ទីផ្សារដោះដូរនោះ ក្លិបអង់គ្លេសមួយនេះទំនងហៅ Morata ត្រលប់មក Stamford Bridge វិញមុនកំណត់ បើ Atletico មិនទិញផ្ដាច់ទេ។ 


សូមរំឭកថា អតីតសមាជិក Juventus និង Real Madrid វ័យ២៦ឆ្នាំខាងលើ បានចូលរួម Chelsea ក្នុងឆ្នាំ២០១៧ ហើយរកបាន២៤គ្រាប់ពី៧២ប្រកួតសម្រាប់ Chelsea។ គេនៅសល់កិច្ចសន្យា៣ឆ្នាំទៀតជាមួយក្លិបនេះ៕

ប្រែសម្រួល៖ សានីត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖