+855 16 757 168     samnob@keiladaily.com
KD Logo

Man City រំពឹងប្រកាសសមាជិកថ្មីតម្លៃឯតទគ្គកម្មនៅថ្ងៃចន្ទ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1092

ក្លិប Manchester City ខិតកាន់តែកៀកមែនទែនហើយក្នុងការបំពេញការផ្ទេរខ្សែបម្រើការពារ Rodri ពី Atletico Madrid ដោយត្រូវបានរំពឹងថាត្រៀមប្រកាសនៅថ្ងៃចន្ទ។ 


កីឡាករជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំដែលត្រូវបានចាត់ទុកជា Sergio Busquets ថ្មីរូបនេះមានខបង់ផ្ដាច់កុងត្រាតម្លៃ៧០លានអឺរ៉ូ (៦៣លានផោន) ដែលជាតម្លៃថ្លៃជាងម្ចាស់ឯតទគ្គកម្មរបស់ Man City បច្ចុប្បន្នគឺ Riyad Mahrez (៦០លានផោន)។ 


លោក Pep Guardiola មើលឃើញ Rodri ជាអ្នកជំនួស Fernandinho រយៈពេលវែង។ 


Rodri ផ្ដើមសាងកេរ្តិ៍ឈ្មោះនៅ Villarreal ដោយចូលលេងបាន៨៤ប្រកួត មុនផ្លាស់ចូល Atletico ក្នុងតម្លៃ២២លានផោន កាលពីខែឧសភា ឆ្នាំ២០១៨៕

ប្រែសម្រួល៖ គជសារ


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖